លិខិតមិត្តអ្នកអាន៖ «សម្តេចតេជោ ហ៊ុន សែន នឹងចេញដឹកនាំមហាក្បួនសន្តិភាព ជ្រោងទង់ជ័យជំនះ ដើម្បីកម្ពុជា»

FN ៖ ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺជា «ស្ថាបនិកសន្តិភាព» នៃប្រទេសកម្ពុជា ប្រកាសថា នឹងចេញដឹកនាំក្បួន មហាកម្លាំងការពារសន្តិភាព នៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់គណបក្សប្រជាជនកម្ពុជា។ នេះគឺជាការប្រកាសដ៏ឱឡាឬកថា «គណបក្សប្រជាជនកម្ពុជា» ដែលប្រជាជនទាំងអស់គ្នាស្គាល់ថាជា «បក្សទេវតា» គឺជាបក្សឈ្នះឆ្នោត ហើយនឹងបន្តឈ្នះឆ្នោតតទៅទៀត។ នេះក៏ជាសញ្ញាណបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងនៅបន្តរួមសុខ រួមសប្បាយរីករាយ ជាមួយប្រជាជនកម្ពុជាបន្តទៀត។ ការចេញដឹកនាំក្បួនមហាកម្លាំងអ្នកស្រឡាញ់សន្តិភាព មហាកម្លាំងអ្នកការពារសន្តិភាព នាពេលខាងមុខនេះ ក៏នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ របស់ប្រទេសកម្ពុជា ដើម្បីបញ្ជាក់ថា៖ «សន្តិភាព គឺជាជីវិត!» សន្តិភាពមានតម្លៃលើសអ្វីៗទាំងអស់!។ មេបក្សទេវតា ចេញដឹកនាំមហាក្បួននាពេលនេះ ក៏ជាការរំលឹកដល់ស្មារតីយើងទាំងអស់ជាប្រជាជនកម្ពុជាឲ្យប្រាកដក្នុងចិត្តថា៖ អ្វីដែលមានតម្លៃធំជាង នយោបាយ គឺ«សន្តិភាព»។ សន្តិភាព គឺបង្កើតប្រជាធិបតេយ្យ សិទ្ធ សេរីភាពពេញលេញនៅកម្ពុជាសព្វថ្ងៃ។ គ្មានសន្តិភាព គឺកើតមានសង្គ្រាម និងសោកនាដកម្មដ៏ខ្លោចផ្សារបំផុត!។ ពិតណាស់ មនុស្សម្នាក់មានជីវិត១។ ក៏ប៉ុន្តែយើងមិនអាចធ្វេសប្រហែសបណ្តោយឲ្យជាតិយើងស្លាប់ក្រោមនយោបាយប្រជាភិថុតបម្រើ មនោគមន៍វិជ្ជបរទេសបានជាដាច់ខាត។ មាតុភូមិកម្ពុជា ត្រូវតែឈររឹងមាំយូរអង្វែងក្រោម «ម្លប់សន្តិភាព»។ យើងបានប្រែក្លាយប្រទេសជាតិយើងពី «សង្គ្រាម … Continue reading លិខិតមិត្តអ្នកអាន៖ «សម្តេចតេជោ ហ៊ុន សែន នឹងចេញដឹកនាំមហាក្បួនសន្តិភាព ជ្រោងទង់ជ័យជំនះ ដើម្បីកម្ពុជា»